top of page
Search

តើស្រ្តីមានផ្ទៃពោះ គួរចាក់វ៉ាក់សាំង ផ្តាសាយដែរឬទេ?

  • Jan 7, 2021
  • 1 min read

ការចាក់វ៉ាក់សាំងផ្តាសាយធំគឺជាជំហានដំបូងនិងសំខាន់បំផុតក្នុងការការពារប្រឆាំងនឹងជំងឺផ្តាសាយ។ ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងផ្តាសាយព្រោះ ការចាក់ថ្នាំបង្ការជំងឺផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះជួយការពារទាំងម្តាយនិងកូនពីជំងឺផ្តាសាយ។

ការចាក់វ៉ាក់សាំងផ្តាសាយ ជូយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ដែលទាក់ទងនឹងជំងឺផ្តាសាយចំពោះស្ត្រីមានផ្ទៃពោះ ។

ការសិក្សាមួយចំនួនបានបង្ហាញថាការចាក់វ៉ាក់សាំងផ្តាសាយអាចការពារស្ត្រីក្នុងកំឡុងពេល និងក្រោយពេលមានផ្ទៃពោះ ហើយក៏អាចការពារកូនដែលទើបនឹងកើត ពីការឆ្លងជំងឺផ្តាសាយបាន៣ ទៅ ៦ខែ ពោលគឺមុនពេលដែលគាត់គ្រប់អាយុ ដើម្បីចាក់វ៉ាក់សាំង (ម្តាយអាចបញ្ជូន កោសិកាប្រពន្ទ័ការពារ ទៅទារកដែលកំពុងលូតលាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ)។


វ៉ាក់សាំងផ្តាសាយរាប់លានត្រូវបានប្រើប្រាស់ ជាច្រើនទសវត្សមកហើយរាប់បញ្ចូលទាំងស្ត្រីមានផ្ទៃពោះដែលមានកំណត់ត្រាថា មានសុវត្ថិភាពខ្ពស់។ ការសិក្សាជាច្រើនរួមទាំងការសាកល្បងព្យាបាលនិងការសិក្សាអង្កេតនិងទិន្នន័យពីប្រព័ន្ធរាយការណ៍សុវត្ថិភាពបានបង្ហាញពីសុវត្ថិភាពនៃការចាក់វ៉ាក់សាំងផ្តាសាយក្នុងពេលមានផ្ទៃពោះ។

 
 
 

Comments


Contact Me

I'm a paragraph. Click here to add your own text and edit me. I’m a great place for you to tell a story and let your users know a little more about you.

Thanks for submitting!

  • White Facebook Icon
  • White Instagram Icon

© 2023 by Health Tips KH

bottom of page