ភាពតានតឹង ឬស្រេ្តសអាចជាមូលហេតុនៃការលើសសម្ពាធឈាម ព្រោះថាភាពតានតឹង ឬស្រេ្តសអាចទៅ ធ្វើការរំញោចនៃប្រព័ន្ធសរសៃប្រសាទ ហើយបង្កើតបាននូវបរិមាណដ៏ច្រើននៃអរម៉ូនម្យ៉ាង ដែលធ្វើអោយម្ពាធឈាមកើនឡើង។ កត្តាដែលប៉ះពាល់ដល់សម្ពាធឈាមតាមរយៈភាពតានតឹង ឬស្រេ្តសរួមមាន៖ ភាពតានតឹងក្នុងការងារ ការប្រកួតប្រជែង បរិយាកាសសង្គម និងភាពទុក្ខព្រួយដែលកើតមាននៅក្នុងផ្លូវចិត្ត។ ជាងនេះទៅទៀត បើកត្តាហានិភ័យខាងលើកើតឡើងក្នុងពេលតែមួយ ការជះឥទ្ធិពលទៅលើសម្ពាធឈាមត្រូវបានគុណទ្វេ។
យោងទៅតាមការសិក្សាមួយបានបង្ហាញថា ស្ត្រេសមិនបង្កជាជំងឺលើសឈាមដោយផ្ទាល់ទេ ប៉ុន្តែវាអាចមានឥទ្ធិពលលើការវិវត្តនៃជម្ងឺលើសឈាម។ ការព្យាបាលជាច្រើនប្រភេទផ្សេងៗគ្នា ដើម្បីគ្រប់គ្រងភាពតានតឹងដែលមិនមែនជាឱសថដូចជា៖
ការធ្វើសមាធិ ការចាក់ម្ជុលវិទ្យាសាស្ត្រ ការព្យាបាលដោយជីវសាស្ត្រ និងការព្យាបាលដោយតន្ត្រីត្រូវបានរកឃើញថាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាម និងការវិវត្តនៃជំងឺលើសឈាម។
អ្នកគួរប្រុងប្រយត្ន័ ចំពោះការកើតឡើងនៃ ភាពតានតឹង ឬស្រេ្តស ព្រោះថា វាអាចធ្វើអោយមានការវិត្តន៍ទៅរកជម្ងឺលើសឈាម។ អ្នកគួរសាកល្បងទៅលើវិធីសាស្រ្តផ្សេងៗ ក្នុងការកាត់បន្ថយភាពតានតឹងឬស្រេ្តសដោយ ការសម្មាធិ ដើម្បីអោយចិត្តស្ងប់ គេងអោយបានគ្រប់គ្រាន់ ស្តាប់តន្រ្តី លេងកីឡា ជាដើម។
Comments