top of page
Search

តើជំងឺរលាកសន្លាក់ហ្គោដ (Gout) គឺជាអ្វី?

ជំងឺរលាកសន្លាក់ហ្គោដ គឺជាទម្រង់ទូទៅនៃជំងឺរលាកសន្លាក់ដែលឈឺចាប់ខ្លាំង។ ជារឿយៗវាជះឥទ្ធិពលដល់សន្លាក់មួយនៅពេលមួយ (ជាញឹកញាប់កើតលើសន្លាក់ម្រាមជើងមេតែក៏អាចកើតមាននៅ កជើង ឬជង្គង់) ។ មានពេលខ្លះរោគសញ្ញាកាន់តែអាក្រក់ទៅៗ ដោយមានការឈឺចាប់ និងមានការរលាក និងពេលខ្លះមិនមានចេញរោគសញ្ញាដែលត្រូវបានគេស្គាល់ថាជាការធូរស្បើយ។ ការធ្វើទុក្ខម្តងហើយម្តងទៀត អាចនាំឱ្យមានជំងឺរលាកសន្លាក់ហ្គោដ ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់។

ពុំមានការព្យាបាលជំងឺរលាកសន្លាក់ហ្គោដនេះទេ ប៉ុន្តែអ្នកអាចព្យាបាលដោយគ្រប់គ្រងស្ថានភាព យ៉ាងមានប្រសិទ្ធភាពដោយប្រើថ្នាំនិងយុទ្ធសាស្ត្រគ្រប់គ្រងខ្លួនឯង។

រោគសញ្ញានៃការរលាកសន្លាក់ហ្គោដ (Gout) អាចរួមមាន៖

• ការឈឺចាប់ខ្លាំង

• ហើម

• ក្រហម ហើយក្តៅ


តើអ្វីបណ្តាលឱ្យមានជំងឺរលាកសន្លាក់ហ្គោដ?

ជំងឺរលាកសន្លាក់ហ្គោដ បណ្តាលមកពីការឡើងនៃ កំរិតអាស៊ីតអ៊ុយរិចច្រើន(hyperuricemia) ពេកនៅក្នុងខ្លួន។ រាងកាយបង្កើតអាស៊ីតអ៊ុយរិចនៅពេលវាបំបែកសារធាតុ purines ដែលមាននៅក្នុងខ្លួននិងអាហារដែលអ្នកញ៉ាំ។ នៅពេលដែលមានអាស៊ីតអ៊ុយរិចច្រើនពេកនៅក្នុងរាងកាយ បានបង្កើតជាគ្រីស្តាល់អាស៊ីតអ៊ុយរិច (monosodium urate) នៅក្នុងសន្លាក់ វត្ថុរាវ (fluid) និងជាលិការ។ ការឡើងនៃ កំរិតអាស៊ីតអ៊ុយរិច (hyperuricemia) មិនមែនសុទ្ធតែបង្កឱ្យមានជំងឺរលាកសន្លាក់ហ្គោដ ទេហើយជំងឺ hyperuricemia ដោយមិនមានរោគសញ្ញាជំងឺរលាកសន្លាក់ហ្គោដមិនចាំបាច់ទទួលព្យាបាលទេ។

23 views0 comments
bottom of page