top of page
Search
  • ccakhgroup

តើអ្នកកំពុងមានបញ្ហារមាស់ ទ្វារមាសមែនទេ?


ការរមាស់ទ្វារមាស គឺអាចបណ្តាលមកពីមូល  ហេតុជាច្រើន។


ភាគ ច្រើន ការរមាស់ថងទ្វាមាស    អាចបណ្តាលមកពីការរលាកពីសម្លៀកបំពាក់ ឬផលិតផលដែលប្រើប្រាស់នៅពេលអ្នកមករដូវ ឬផលិតផលមានក្លិនក្រអូប។


ការរមាស់ទ្វារមាសនេះក៏អាចជារោគសញ្ញាដែលអាចបញ្ជាក់ថាមានបញ្ហាអ្វីមួយកំពុងកើតឡើងជាមួយទ្វារមាសរបស់អ្នក។


វិធីព្យាបាលសាមញ្ញដែល អ្នក គួរសាកល្បង



👉 ការងូតទឹក Baking soda អាចព្យាបាលការឆ្លងមេរោគផ្សិត ក៏ដូចជាលក្ខខណ្ឌស្បែករមាស់មួយចំនួន។



👉 ការញុំទឹកដោះគោជូរ អាចជួយ ជំរុញការលូតលាស់នៃបាក់តេរី "ល្អ" នៅក្នុងទ្វារមាស។ បាក់តេរីទាំងនេះអាចសម្លាប់មេរោគផ្សិត និងរក្សាទ្វារមាសរបស់អ្នកឱ្យមានសុខភាពល្អ។


👉 ការប្រើប្រាស់ ខោទ្រនាប់ធ្វើពី កប្បាស អាចធ្វើអោយមាន      ខ្យល់ចេញចូល ដែលមានន័យថាវាអាចកាត់បន្ថយការរមាស់ស្បែក។ ការស្លៀកខោទ្រនាប់កប្បាស ១០០% អាចការពារការឆ្លងមេរោគផ្សិត ដោយសារផ្សិតដុះនៅកន្លែងដែលមិនមានខ្យល់ចេញចូលបានល្អ។


👉 ការធ្វើ  អនាម័យជាប្រចាំ នៅតំបន់ទ្វាមាស : ការអនុវត្តអនាម័យទ្វារមាសឱ្យបានល្អអាចជួយការពារ និងបំបាត់ការរមាស់ទ្វារមាស។


ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺលាងសម្អាតទ្វារមាសខាងក្រៅជាមួយនឹងទឹកក្តៅបន្តិច ឬ ប្រើប្រាស់ទឹកអនាម័យដែលសមស្របទៅនឹងតំបន់ទ្វារមាស។

6 views0 comments
bottom of page