ជំងឺទឹកនោមផ្អែមគឺជាជម្ងឺរ៉ាំរ៉ៃ ដែលជះឥទ្ធិពលដល់រាងកាយរបស់យើង ក្នុងការបំលែងអាហារទៅជា ថាមពល។
អាហារភាគច្រើនដែលអ្នកញ៉ាំត្រូវបានបំបែកទៅជាជាតិស្ករ (ហៅម្យ៉ាងទៀតថាគ្លុយកូស) ហើយបញ្ចូនទៅក្នុងចរន្តឈាមរបស់យើង ហើយនៅពេលដែលជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ វាបានផ្តល់ពត៌មានទៅលំពែង ដើម្បើបញ្ចេញអាំងស៊ុយលីន។
អាំងស៊ុយលីន ដើរតួប្រៀបដូចជាកូនសោរដើម្បីឱ្យជាតិស្ករក្នុងឈាមអាចចូលទៅ ក្នុងកោសិកានៃរាងកាយរបស់យើង ដើម្បីប្រើប្រាស់ជាថាមពល។
ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម រាងកាយរបស់យើងមិនអាចបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចប្រើអាំងស៊ុយលីន ដែលវាបង្កើតនោះបានដូចជាមនុស្សធម្មតាទេ។
ហើយនៅពេលដែលមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ឬកោសិកាឈប់ឆ្លើយតបទៅនឹងអាំងស៊ុយលីន ជាតិស្ករក្នុងឈាមច្រើនពេកនៅក្នុងចរន្តឈាមរបស់យើង យូរៗទៅវាអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺ បេះដូង ភ្នែកមើលមិនឃើញ និងជំងឺតម្រងនោម។
Is that true?